ការប្រគំតន្ត្រីទោលលើកដំបូងរបស់សិល្បករ All3rgy រៃអង្គាសថវិកាសាងសង់បណ្ណាល័យ

ការប្រគំតន្ត្រី All3rgy Symphony of Hearts Charity Concert គឺជាការប្រគំតន្ត្រីទោលលើកដំបូងរបស់សិល្បករ All3rgy ដែលរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពីការលក់សំបុត្រ និងការបរិច្ចាគ ដើម្បីសាងសង់បណ្ណាល័យសម្រាប់សិស្សានុសិស្សនៅ វិទ្យាល័យធាយ ស្ថិតក្នុងភូមិស្នេហ៍ ខេត្តព្រៃវែង ដែលជាស្រុកកំណើត និងទីកន្លែងដែលលោកបានធំធាត់ និងសិក្សា។
/6a8810c444ae6_1787302080.png "")
បច្ចុប្បន្ន សិស្សានុសិស្សនៅវិទ្យាល័យធាយកំពុងប្រឈមនឹងការខ្វះខាតបណ្ណាល័យដែលមានអនាម័យ និងផាសុខភាពសម្រាប់ការសិក្សា ដោយត្រូវប្រើប្រាស់បន្ទប់រៀនជាបណ្ណាល័យបណ្ដោះអាសន្ន។ លើសពីនេះ កង្វះខាតសៀវភៅសិក្សាទាំងភាសាខ្មែរ និងភាសាអង់គ្លេស ក៏ជាបញ្ហាសំខាន់មួយដែលប៉ះពាល់ដល់ឱកាសសិក្សា និងការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្សផងដែរ។
/6a8810c935d4c_1787302080.png "")
/6a8810ca23968_1787302080.png "")
/6a8810c1a55fd_1787302080.png "")
/6a8810c2e3680_1787302080.png "")
សូមទស្សនាវីដេអូ
<iframe src="https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2Freel%2F2210193846429362%2F&show_text=false&width=560&t=0" width="560" height="314" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share" allowFullScreen="true"></iframe>
